ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ការស្តារត្រពាំងបូរាណមួយកន្លែងនៅស្រុកពួកខេត្តសៀមរាបមានភាពមិនប្រក្រតី
Wed,11 August 2021 (Time 06:31 PM)
ដោយ ៖ តុលាកាណាល់ (ចំនួនអ្នកអាន: 36នាក់)


ការស្នើសុំរបស់លោកមេឃុំ ដូនកែវ នេះត្រូវបានអាជ្ញាធរជាតិអប្សា យល់ព្រមអនុញ្ញាតអោយស្តារ ឈ្មោះត្រពាំង ឆោក ! ដែលបានអនុញ្ញាតអោយម្ចាស់ គ្រឿង ចក្រ ឈ្មោះ ម៉ៅ ប្រសើរ ហៅ ពៅ ដើម្បីបានជីក ស្តារ យកអាចម៍ដីប្រើប្រាស់ជាប្រយោជន៍រួម ។ ដោយសារត្រពាំង នេះជាសម្បត្តិបេតិកភណ្ឌដែលចាំបាច់ក្នុងការការពារអោយបានគង់វង្ស និង ជៀសវាងផលប៉ះពាល់ ខ្លាំងលើសក្តានុពលបុរាណវិទ្យា ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា៖ ក្នុងករណីដែលធ្វើសកម្មភាពខុសពីការណែនាំនិងការអនុញ្ញាត របស់អាជ្ញាធរជំនាញក្នុងការស្តារត្រពាំងនេះនិងត្រូវបញ្ឈប់ ហើយនិងត្រូវ ប្រឈមមុខ ចំពោះវិធានការផ្នែករដ្ឋបាល និងនីតិវិធីច្បាប់ជាធរមាន ។ ចំណែកឯអាចម៌ដី ដែលបានមកពីការស្តារត្រពាំងនេះត្រូវចាក់ពង្រឹងខ្នងជុំវិញត្រពាំង ទទឹងនៃខ្នងទំនប់យ៉ាងតូច ៦ ម៉ែត្រ និងផ្ទៃក្រោមត្រពាំងរាងបាតខ្ទះដែលមានទំហំ ៧៥ ម៉ែត្រគុណនិង ៨០ ម៉ែត្រមានជើងទេរជម្រៅ ៣.៥០ ម៉ែត្រ និងដាំដើមឈើជុំវិញមាត់ត្រពាំង ដើម្បីលំអសោភ័ណ្ឌភាព មាត់ត្រពាំងបុរាណមួយនេះ ហើយមិនត្រូវយកអាចម៌ដីកាយនៅក្នុងតំបន់ការការពារបេតិកភណ្ឌ ឬ លើស្លាកស្នាមបុរាណដ្ឋានទៅធ្វើអាជីវកម្មទេ។ អាចម៍ដីនេះទៀតសោតក៏មិនត្រូវបានអនុញាតដឹកជញ្ជូនចេញទៅក្រៅ ក៏ដូចជាយកទៅធ្វើអាជីវកម្មដែលផ្ទុយពីការសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ ដូចដែលបានបរិយាយខាងលើរួចមកហើយ។ តែផ្ទុយទៅវិញ ការស្ដារត្រពាំងបូរាណស្ថានមួយនេះ ហាក់បីដូចជារៀបចំចងជាប្រព័ន្ធនៅក្នុងការប្រព្រឹត្តផ្ទុយនិងលិខិតបទដ្ឌានអនុញ្ញាតច្បាប់ពីអាជ្ញាធរអប្សរាទៅវិញ គេសង្កេតឃើញលោក ម៉ៅ ប្រសើរ ហៅ ពៅ ដែលជាថៅកែគ្រឿងចក្រដឹកជញ្ជូនអាចម៍ដីចេញយកទៅលក់រាប់រយឡានក្នុងមួយថ្ងៃៗចែកចាយគ្រប់ទីកន្លែងនៅក្នុងស្រុកពួក ដែលផ្ទុយនិងលិខិតអនុញ្ញាតរបស់អាជ្ញាធរអប្សរាទៅវិញ គឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួក។ លោក ម៉ៅ ប្រសើរ ហៅ ពៅ ដែលជាថៅកែគ្រឿងចក្រ ស្ដារ ត្រពាំងបូរាណ ឆោក នេះ លោកបានប្រាប់ អ្នកយកព័ត៌មានថា រឿងដឹកអាចម៍ដីយកចេញទៅលក់នៅខាងក្រៅបើចង់ដឹងសួរទៅលោកមេឃុំទៅដឹងហើយ។ លោក ស្វាយ ហុង អាយុ ៨០ ឆ្នាំ មេឃុំ ដូន កែវ បានបញ្ជាក់ជុំវិញករណីដែលឈ្មោះ ម៉ៅ ប្រសើរ (ហៅ ពៅ) ធ្វើការដឹកជញ្ជូនអាចម៍ដីយកចេញទៅលក់ បែបនេះ គឺផ្ទុយនិងលិខិតអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា ។ លោកមេឃុំបន្តទៀតថា លោកសូមធ្វើការបដិសេធន៍មិនទទួលស្គាល់នោះទេ ព្រោះលោកមិនបានបញ្ជារឡើយ ។ ហើយលោកមេឃុំបានបន្ថែមថា អ្នកណាដែលដឹកជញ្ជូនអាចម៍ដីចេញពីត្រពាំងបុរាណយកទៅធ្វើអាជីវកម្មខាងក្រៅ អ្នកនោះទទួលខុសត្រូវដោយខ្លួនឯង ព្រោះលោកមិនបានដឹងនោះទេ។ ជុំវិញករណីខាងលើនេះ ពលរដ្ឋស្នើអោយអាជ្ញាធរ ពាក់ពន្ធ័ក្នុងខេត្តសៀមរាប ទាំងអស់ គួរពិនិត្យមើលចំពោះភាពមិនប្រក្រតី របស់ម្ចាស់គ្រឿងចក្រនិងលោក ស្វាយ ហុង ជាបន្ទាន់ផងចុះ ! ដែលហ៊ានធ្វើសកម្មភាព ដឹកយកអាចម៌ដី ចេញពី ត្រពាំង ឆោក ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនបែបនេះ ។ ហើយករណី នេះ គឺកំពុងតែល្មើសនិង លិខិតអនុញ្ញាតរបស់ អាជ្ញាធរជាតិអប្សរា យ៉ាងច្បាស់ក្រឡែតតែម្ដង ។ មហាជនរង់ចាំមើលភាពមិនប្រក្រតីដែលល្មើសនិងលិខិតអនុញាតនេះ តើអាជ្ញាធរជាតិអប្សរា និង មានចំណាត់ការយ៉ាងណា ចំពោះជនដែលពាក់ព័ន្ធទាំងនោះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
157 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2136 នាក់
ខែនេះ :
12522 នាក់
3 ខែនេះ :
37058 នាក់
សរុប :
346518 នាក់