ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ស្នងការនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ពន្ធ័ករណីគ្រឿងញៀន
Thu,12 August 2021 (Time 12:51 PM)
ដោយ ៖ តុលាកាណាល់ (ចំនួនអ្នកអាន: 26នាក់)


១.ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត។ ២.ឈ្មោះ ហ៊ាង សុខហឿន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ រស់នៅភូមិ និមិត្ត៣ សង្កាត់និមិត្ត ។ សម្ភារៈវត្ថុតាងចាប់យកមាន: ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យសារធាតុញៀន) ចំនួន ៣ កូនថង់តូច, បំពង់កែវ១, បំពង់ចូកគ្រឿងញៀន ១ ។ ក្រោយមកជនសង្ស័យខាងលើ បានសហការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅវេលាម៉ោង១២ និង ០០នាទី នៅថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិដុងអារញ្ញ សង្កាត់និមិត្ត មានឈ្មោះ ហេង ចំណង់ ហៅអេវ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ។ សម្ភារៈវត្ថុតាងចាប់យកមាន: កាំភ្លើងកែឆ្នៃប៊ិច១, គ្រាប់២គ្រាប់(គ្រាប់AK១គ្រាប់)ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៣កូនថង់តូចកាំបិត៤ដើម ម្ស៉ៅម៉ត់សលាយជាមួយកំទេចថ្នាំពណ៌ផ្កាឈូក ១កូនថង់តូចដងកាំភ្លើងស្នប់កែច្នៃ៣ដើម សំបកថង់មួយចំនួន និងទូរសព័្ទ ១ គ្រឿងផងដែរ។ ជនសង្ស័យទាំងបីនាក់ខាងលើ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត យកទៅធ្វើសំណាកជាបឋមដើម្បី ស្វែងរកជម្ងឺកូវីត១៩ នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី)លទ្ធផលអវិជ្ជមាន(-) ហើយក៏បន្តនាំខ្លួនមកផ្នែកជំនាញធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមឃើញថាវិជ្ជមាន(+) ក៏ឃាត់ខ្លួនដើម្បីសួរនាំតែម្តង ។ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកវរ:សេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង ប៉ោយប៉ែត បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ជនសង្ស័យទាំង២ បន្ទាប់ពីឃាត់ខ្លួន និង សួរនាំរួចមក ត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ឆ្លៀតតឱកាសនោះផងដែរ លោកវរ:សេនីយ៍ឯក សៅ សារឿន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមយុវវ័យ កុំឲ្យមានការពាក់ព័ន្ធនិងគ្រឿងញៀន ។ ព្រោះគ្រឿងញៀន វាបំផ្លាញជីវិតនិងអនាគត់របស់លោកអ្នក។ ក្នុងនោះលោកអធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកចិត្តទុក និងអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ របស់ក្រសួងសុខាភិបាល និង វិធានការ៣កុំ ៣ ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ-១៩ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
153 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2132 នាក់
ខែនេះ :
12518 នាក់
3 ខែនេះ :
37054 នាក់
សរុប :
346514 នាក់