ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
គយចល័តតំបន់៥ និង គយចល័តស្រុកពួកបាន កៀររថយន្តដឹកផ្លែឈើ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ ហើយនាំគ្នារត់គេចខ្លួនបាត់អស់។
Thu,12 August 2021 (Time 01:19 PM)
ដោយ ៖ តុលាកាណាល់ (ចំនួនអ្នកអាន: 37នាក់)


តាមប្រភពពីស្រ្តីម្នាក់ ដែលជាអាជីវករ ឈ្មោះ ហេង សុខ លាភ អាយុ៤៥ ឆ្នាំ បានប្រាប់ថា ប្តីរបស់គាត់ឈ្មោះ ម៉ុត ហៀង អាយុ៤៨ ឆ្នាំ រួមជាមួយព្រូឡានម្នាក់ទៀតឈ្មោះ ហេង។ ពួកគាត់បានដឹកផ្លែឈើ ចេញពីស្រុកកំរៀង ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បី យកទៅលក់នៅផ្សារសាមគ្គី ស្រាប់តែ ក្រុមគយចល័ត តំបន់៥ ដែលជាកូនចៅ លោក ឈួន សោភា និងមើលការខុសត្រូវដោយលោក ឈុន សុទ្ធាវណ្ណារី បានបើករថយន្តដេញតាមរថយន្តដឹកផ្លែឈើរបស់គាត់ មកដល់ព្រំប្រទល់ខេត្តសៀមរាប គាត់បានបើកទូ រថយន្តឲ្យមើលម្តង ទៅ២ដងមកហើយ តែមិនដឹងយ៉ាងម៉េច ក្រុមគយចល័តតំបន់៥ នៅតែឆ្លងដែនឈ្លានពានចូលទឹកដីខេត្តសៀមរាប ដោយសហការជាមួយគយចល័ត ស្រុកពួក ដេញតាមកៀរនិង បើកបំបុករថយន្តដឹកផ្លែឈើរបស់គាត់ បណ្តាលឲ្យក្រឡាប់ និង បង្ករឲ្យតៃកុង និង ព្រូរថយន្ត រងរបួស(ស្រាល) បន្ទាប់មកក្រុមគយចល័តទាំងនោះបានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង ដោយមិនមានទំនួលខុសត្រូវឡើយ។ ស្រ្តីឈ្មោះ ហេង សុខលាភ បន្តថា នេះមិនមែនជាលើកទីមួយនោះទេ ដែលដេញតាមកៀរ និង ចាប់រថយន្តដែលគាត់ជួលគេ ដោយបង្ខំ ទៅធ្វើការផាកពិន័យចំនួន ៥ពាន់ដុល្លារួចម្តងមកហើយ នាពេលកន្លងទៅ ដោយឡែកផ្លែឈើរបស់គាត់ត្រូវបានស្អុយរលួយ យកទៅចោល ដោយគិតជាប្រាក់ រាប់លានរៀល។ រហូតដល់វេលាម៉ោង ជាង១២ យប់ ថ្ងៃទី១១ ខែសីហា ឈានចូល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្រាប់តែមានរថយន្តលុចសុីស330 ស្លាកលេខ រដ្ឋ 2-3378 បានជិះតាមពីក្រោយ និង សហការជាមួយរថយន្ត១បាំងកន្លះ បំពាក់ដោយសារ៉ែន បើកកៀរ រថយន្តគាត់បណ្តាលឲ្យក្រឡាប់ ហើយបើករត់ចូល ស្នាក់ការគយចល័ត ក្បែរកន្លែងកើតហេតុ ឋិតក្នុងភូមិ ពង្រូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដោយមិនចេញមកទទួលខុសត្រូវ ឬ ដោះស្រាយឡើយ ។ ក្រុមគ្រួសារជនរងគ្រោះ សូមស្នើដល់ថ្នាក់ដឹកនាំគយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ ជូនពួកគាត់ផង ព្រោះជីវភាពគាត់សព្វថ្ងៃនេះ មានការខ្វះខាត ដោយរថយន្តទាំងនោះសុទ្ធតែបង់រំលោះគេទាំងអស់ ហើយម្យ៉ាងវិញទៀតនាសម័យកូវិដនេះចំណូល ក៏ត្រូវបានធ្លាក់ចុះ តើឲ្យពួកគាត់ត្រូវដោះស្រាយយ៉ាងណា ? សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកូនចៅលោក ឈួន សោភា ដេញតាមកៀរបំបុករថយន្តរបស់ពលរដ្ឋ គឺកាលពីប៉ុន្មានឆ្នាំមុន ក្រុមគយចល័តតំបន់៥ បានដេញតាមចាប់និងកៀរពលរដ្ឋម្នាក់ដែលជិះម៉ូតូធំ (គេចពន្ធ មកពីថៃ)លើផ្លូវជាតិលេខ៥៨ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដួលធ្លាក់ចូលប្រឡាយ ដោយអ្នកបើកបរបានរងរបួសធ្ងន់ រីឯម៉ូតូត្រូវបានក្រុមគយចល័តទាំងនោះ យកទៅរក្សាទុក ដោយទុកអ្នកបើកបរដែលរងបួសធ្ងន់ចោលនៅកន្លែងកើតហេតុ ដោយមិនមានទំនួលខុសត្រូវ ឬ ដោះស្រាយជូនជនរងគ្រោះដូចគ្នា ។ ក្នុងករណីនេះដែរ មហាជនសូមស្នើដល់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា និង ឯកឧត្តម ឱម យ៉ិនទៀង រដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ មេត្តាដាក់អធិការកិច្ច ស៊ើបអង្កេតករណីនេះជាបន្ទាន់ផងចុះ ដើម្បីរកយុត្តិធម៌ជូនដល់ពលរដ្ឋស្លូតត្រង់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2137 នាក់
ខែនេះ :
12523 នាក់
3 ខែនេះ :
37059 នាក់
សរុប :
346519 នាក់