ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
នគរបាលខេត្តសៀមរាប ឃាត់ជនសង្ស័យម្នាក់ ករណីចូលផ្ទះពលរដ្ឋ (លួចទ្រព្យ)
Thu,12 August 2021 (Time 07:17 PM)
ដោយ ៖ តុលាកាណាល់ (ចំនួនអ្នកអាន: 26នាក់)


នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំក្រុង. ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយ ) កាលពីវេលាម៉ោង ០២:៣០នាទី យប់ឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាម៉ោង ០២:៣០នាទី យប់ឈានចូលថ្ងៃទី ១១ ឆ្នាំ ២០២១ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទំលុះទំលាយ ) បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្ត សញ្ញាណ បានធ្វើសកម្មភាព ឡើងលើដំបូលផ្ទះ គាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រ របស់ជនរងគ្រោះ លួចយក computer MacBook Pro ០១គ្រឿង MacBook Air ០១គ្រឿង iPad 11 ០១គ្រឿង iPad Air 4 ០១គ្រឿង iPad 8th ០១គ្រឿង iPad Pro 2020 ០១គ្រឿង កាបូប ស្ពាយ ០១ និងឯកសារ មួយចំនួន ក្រោយពេលធ្វើ សកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុ នៅថ្ងៃទី ១២ ខែសីហា ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ កែរ ណាលុច ត្រង់ចំណុច ហាងជួសជុលទូរស័ព្ទ ០១កន្លែងក្នុងភូមិវិហារចិន ដោយជនសង្ស័យ បានយក iPad របស់ជនរងគ្រោះទៅបិតស្គ្រីន យើងក៏បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ។ ក្រោយពេលសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។ដកហូតវត្ថុតាង: computer និង iPad ដែលជារបស់ជនរងគ្រោះ ។ លទ្ធផល ធ្វើតេស្ត Covid-19 អវិជ្ជមាន ។ ជនសង្ស័យ បន្ទាប់ពីសួរនាំរួច មន្ត្រីជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
162 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2141 នាក់
ខែនេះ :
12527 នាក់
3 ខែនេះ :
37063 នាក់
សរុប :
346523 នាក់