ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
រដ្ឋបាលព្រៃឈើបន្ទាយស្រី រងការរិះគន់ថា ទារលុយ​ពីក្រុមហ៊ុនវិរៈប៊ុនថាំ (៣ម៉ឺនដុល្លារ) ជាថ្នូរនឹងការដោះលែង
Wed,18 August 2021 (Time 11:05 AM)
ដោយ ៖ តុលាកាណាល់ (ចំនួនអ្នកអាន: 22នាក់)


លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរងការចោទប្រកាន់ថាបង្ក្រាបរថយន្តវីរៈប៊ុនថាំ ហើយទារលុយខ្ទង់ម៉ឺនដុល្លារក្នុងការដោះលែងរថយន្ត សៀមរាប ÷ តើពិតមែនដែរឬទេ ?លោកលី សុផា មន្ត្រីរដ្ឋបាលព្រៃឈើនៃខេត្តសៀមរាប បានឃាត់រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានដឹកសត្វតុកកែ ជិត ១ពាន់ក្បាលហើយទារឲ្យបង់ប្រាក់ចំនួន 3 ម៉ឺនដុល្លារ ក្នុងការដោះលែង នេះបើតាមសំណេររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា សុំសួរទៅលោក លី សុផា ថា: 1- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើមិនពាក់ព័ន្ធនិងក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង? 2-បើលោកដឹងហើយថាមានដឹកតុកកែ ហើយក្រុមហ៊ុនទទួលបញ្ញើមានទាំងវិក័យបត្រទទួល ផ្ញើ ហើយលេខអ្នកផ្ញើ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រឹត្តទៅ បើតុកកែខុសច្បាប់ពិតមែន? 3-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ? 4-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់? 5-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើគ្មានសិទ្ធឆែកមើលទំនិញរបស់ភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។ សង្ឃឹមថាក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌ផងចុះ។ ចំពោះសំណេររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខាងលើនេះបានធ្វើឲ្យមហាជនមានការរិះគន់ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តសៀមរាបយ៉ាងចាស់ដៃថា ចាប់សត្វតុកកែជិត ១ពាន់ក្បាល ហើយទារលុយ ៣ម៉ឺនដុល្លារក្នុងការដោះលែង ចុះក្រុមឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេងក្នុងខេត្តសៀមរាបហេតុអ្វីមើលមិនឃើញដូច្នោះ ។ ចំពោះបញ្ហាការចោទប្រកាន់ខាងលើនេះលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានបញ្ជាក់ប្រាប់សារព័ត៌មានយើងឲ្យដឹងថា បើពិន័យទៅតាមអន្តរកាល១ក្បាល ១០ ដុល្លារសរុបទៅជាង៩០០ក្បាល ហើយគុណនឹង ៣ នោះគឺជិត 3 ម៉ឺនដុល្លារហើយ ។ចំពោះការចោទប្រកាន់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ គឺជារឿងមិនពិត និងជាការមូលបង្កាច់មកលើមន្ត្រីរដ្ឋបាលព្រៃឈើរបស់លោកខ្លាំងណាស់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
156 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2135 នាក់
ខែនេះ :
12521 នាក់
3 ខែនេះ :
37057 នាក់
សរុប :
346517 នាក់