ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
តើឈើបង្ក្រាបបាននោះ ជារបស់អ្នកណាបើនៅក្បែរការាស់ជួសជុលរថយន្តលោក ចាន់ណា មេឈ្មួញឈើដ៏ល្បី
Tue,24 August 2021 (Time 12:41 PM)
ដោយ ៖ តុលា កាណាល់ (ចំនួនអ្នកអាន: 19នាក់)


ក្រុងសៀមរាប ÷ នៅថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២១ មានគំនរឈើមួយកន្លែងត្រូវអ្នកសារព័ត៌មាន ប្រទះឃើញ នៅក្នុងដីឡូត៍មួយកន្លែង ជាប់និងការាស់ជួសជុលឡាន របស់លោក ចាន់ណា ជាមេឈ្មួញឈើដ៏ល្បីឈ្មោះ និង ដុះស្លែរ ប្រចាំខេត្តសៀមរាប ។គំនរឈើនេះ ឋិតនៅភូមិខ្នារចាស់ សង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីអ្នកសារព័ត៌មានបានឃើញគំនរឈើយ៉ាងច្រើន នៅក្នុងដីឡូត៍ជាប់ការរាស់ជួសជុលឡានរបស់លោក ចាន់ណា ភ្លាមៗនោះ ក៏បានខលទំនាក់ទំនង ទៅ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប នៅម៉ោង ៩:00ព្រឹក រហូត ដល់ម៉ោង ជាង ១១ ទើបបានឃើញមន្រ្តីជំនាញទៅដល់ទីតាំងគំនរឈើ ។ ដោយយោងតាមក្រុមអ្នកសារព័ត៌មាន ដែលបានទៅដល់ទីតាំងកើតហេតុ បានឲ្យដឹងថា មុនមន្រ្តីជំនាញ ទៅដល់ទីតាំងគំនរឈើ គឺមានបុរស ម្នាក់បានចេញមុខអះអាងថា ខ្លួនជាម្ចាស់ឈើ ។ បុរសម្នាក់នោះ បានអះអាងទៀតថា ឈើទាំងនោះ ដឹកជញ្ជូនមកពីស្រុកស្វាយលើសម្រាប់ធ្វើផ្ទះ តែករណីនេះដូចជាមិនប្រក្រតីសោះ ព្រោះ មុន នឹងជំនាញ ទៅដល់ បុរស រូបនោះ និង ក្រុមគ្រួសារ ព្រមទាំងស្រ្តីម្នាក់ដែលត្រូវបានគេស្គាល់ថា ជាប្រពន្ធរបស់លោក ចាន់ ណា មេឈ្មួញឈើដ៏ល្បី និង ដុះស្លែរ ប្រចាំខេត្តសៀមរាប បានបញ្ជារឲ្យតៃកុងរថយន្ត បើកគេចខ្លួន ហាក់បីដូចជាខ្លាច " អ្វីម្យ៉ាង " ។ ដោយយោងតាម ប្រភពព័ត៌មានបាន ឲ្យដឹងទៀតថា ខណៈពេលមន្រ្តីទៅដល់ទីតាំងគំនរឈើទាំងនោះ ស្រាប់តែ បុរសដែលអះអាងថា ជាម្ចាស់ឈើ បានយកក្រដាស ដេរប៉ូឈើ ទៅឲ្យជំនាញត្រួតពិនិត្យ។ ប្រភពបន្តថា បន្ទាប់មកមន្រ្តីជំនាញស្រាប់តែ ប្រាប់ទៅអ្នកសារព័ត៌មាន ថា អាចថតបាន តែហាម ឡាយផ្ទាល់ ព្រោះឈើទាំងនេះ គេមានវិក័យបត្រ ចេញពី ដេប៉ូឈើឈ្មោះ សុផានី ដែលមានទីតាំងនៅ ស្រុកស្វាយលើ ខេត្តសៀមរាប ។ តាមប្រភពបន្ថែមថា ឈើទាំងអស់នោះមានប្រមាណជាង ៤ម៉ែត្រគូប ជាប្រភេទក្តា និងឈើតាប់ដុំៗ ។ ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីជំនាញរដ្ឋបាលព្រៃឈើ ដែលមានទីតាំងឋិតក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី គឺលោក ឡុង សុខានិង លោក លី សុផាត បានចុះទៅដល់ទីតាំងស្តុកឈើ នោះរួច បាន ប្រាប់ក្រុមអ្នកសារព័ត៌មាន ដែលនៅក្នុងហេតុការថា ឈើទាំងអស់នោះ ត្រូវយកទៅរក្សាទុកសិនចាំស៊ើបអង្កេត និង ដោះស្រាយពេលក្រោយ។ ជុំវិញបញ្ហាក្នុងការបង្រ្កាបបទល្មើសព្រៃឈើដែលមានការខុសប្រក្រតីនេះ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តសៀមរាប បានប្រាប់សារព័ត៌មាន តាមរយៈទូរស័ព្ទ ឲ្យដឹងថា ឈើដែលបានបង្រ្កាបនោះ មិនស្គាល់អត្តសញ្ញាណ ឬក៏មានបុគ្គលណាម្នាក់ចេញមុខមកអះអាងនោះទេ។ លោកបន្តថា បានចេញលិខិត ទុករយ:ពេល៣០ថ្ងៃ ដើម្បីឲ្យម្ចាស់ ចូលខ្លួន ដោះស្រាយ តែបើម្ចាស់មិនចូលខ្លួនដោះស្រាយទេនោះ និងកសាងសំណុំរឿងបញ្ជួនទៅតុលា ចាត់ការបន្ត ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
169 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2148 នាក់
ខែនេះ :
12534 នាក់
3 ខែនេះ :
37070 នាក់
សរុប :
346530 នាក់