ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ពិធីប្រកាសតែងតាំងនិងចូលកាន់តំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
Mon,13 September 2021 (Time 11:51 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ (ចំនួនអ្នកអាន: 20នាក់)


ពិធីប្រកាសតែងតាំងនិងចូលកាន់តំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សៀមរាប ÷ នៅព្រឹកថ្ងៃច័ន្ទ ០៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានប្រារព្ធពិធីតែងតាំង និងចូលកាន់តំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដែលអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី​ប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនោះផងដែរ ។ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ត្រូវបានតែងតាំងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងដែលត្រូវបានចូលនិវត្តន៍៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
181 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2160 នាក់
ខែនេះ :
12546 នាក់
3 ខែនេះ :
37082 នាក់
សរុប :
346542 នាក់