ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ក្មេងប្រុសម្នាក់ទីទាល់ក្រ ធ្លាក់ពីលើគោយន្ដកន្ត្រៃរងរបួសធ្ងន់សម្រាក់ព្យាបាលនៅមន្ទីពេទ្យ១៦មករា បានទទួលអំណោយពីចលនាយុវជនកម្ពុជា១៥៧ ខេត្តព្រះវិហារ
Thu,30 September 2021 (Time 03:51 PM)
ដោយ ៖ តុលាកាណាល់ 092593388/0883333686 (ចំនួនអ្នកអាន: 16នាក់)


តាមសម្ដីឪពុកជនរងគ្រោះបានឲដឹងថា ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពួកគាត់មានគ្នា ៦នាក់ ជិះគោយន្ដកន្ត្រៃទៅឃ្វាលគោ នៅត្រង់ចំណុចភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មីខេត្តព្រះវិហារ លុះដល់ខាងកើតភូមិបានប្រហែលជា ៨០០ម៉ែត្រ ត្រង់ចំណុចរង្វងមួលអង្រ្គង បណ្ដាលឲធ្លាក់កុមារាម្នាក់ពីលើរគោរយន្ដកំពុងជិះរងរបួសក្បាលយាងដំណំ ។ ក្រោយពីកើតហេតុក្រុមគ្រួសារបាននាំយកជនរងគ្រោះមកព្យាបាលនៅមណ្ឌល់សុខភាពនៅជិតនោះ តែដោយសារបួសធ្ងន់ធ្ងរពេកទើបគ្រូពេទបញ្ជូនមកសម្រាក់ព្យាបាលនៅមន្ទីពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ។ ដោយឃើញនៅភាពខ្វះខាត់របស់ជនរងគ្រោះក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ បានឧបត្ថមជាថវិកាចំនួន ១៥ម៉ឺនរៀល ដើម្បីធ្វើដំណើរ ។ លុះរសៀលថ្ងៃទី២៩ ខែកញ្ញានេះដែរ ដោយឃើញពីភាពកង្វះខាត់របស់ពួកគាត់ ទើបក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ បាននាំយកអង្ករចំនួន ២៥គីឡូក្រាម មី ១កេះទឹកត្រី ១យួរ នឹងថវិកាចំនួន ២៥០០០០ រៀលផ្ដលជូនពួកគាត់បន្ថែមទៀត ។ ជនរងគ្រោះខាងលើមានឈ្មោះ លន ត្នោត អាយុ ៥ឆ្នាំ ឪពុកឈ្មោះ លន ម៉ារ៉ាអាយុ ២៧ឆ្នាំ ម្ដាយឈ្មោះ មឿនភារ រស់នៅភូមិអង្រ្គង ឃុំរ ណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
362 នាក់
ម្សិលមិញ :
378 នាក់
សប្តាហ៍នេះ :
2754 នាក់
ខែនេះ :
12916 នាក់
3 ខែនេះ :
39811 នាក់
សរុប :
360528 នាក់