ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ដើមចាន់គីរីដ៏ធំមួយបាក់ធ្លាក់សង្កាត់ពីលើរថយន្តមួយ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្តឡើយ ខេត្តសៀមរាប ។
Mon,06 September 2021 (Time 12:30 PM)
ដោយ ៖ តុលាកាណាល់ (ចំនួនអ្នកអាន: 12នាក់)


នៅជិតរថយន្តពណ៌សនេះផងដែរក៏មានរថយន្តហាយឡិនឌ័រពណ៌ខ្មៅមានស្លាកលេខភ្នំពេញ 2J 8765 ចតជិតគ្នាផងដែរ តែសំណាងល្អដើមចាន់គីរីនេះបាក់ធ្លាក់ខុសតែបន្តិចពីរថយន្តពណ៌ខ្មៅនេះតែប៉ុណ្ណោះ( មើលរូបថតខាងក្រោមនេះ)។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប មានការព្រួយបារម្ភជាខ្លាំងចំពោះដើមឈើធំៗដែលដុះតាមចិញ្ចឹមផ្លូវដែលតែងតែបាក់ធ្លាក់សង្កត់មកលើដងផ្លូវក៏ដូចជាបាក់ធ្លាក់លើជាយានយន្តនាពេលកន្លងមក នារដូវវស្សាដែលមានខ្យល់បក់ កន្ត្រាក់ខ្លាំងៗ ។ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយសម្រួលបញ្ហានេះមួយផង ដូចជាការកាប់ចោលខ្លះនូវដើមរុក្ខជាតិដែលងាយបាក់រលំដូចជាដើមដូងជាដើម...។ ករណីដូចជាដើមដូងមួយដើមដែលបាក់ធ្លាក់សង្កត់រឺម៉កកង់បីដឹកភ្ញៀវបណ្ដាលឲ្យម្ចាស់រុឺម៉កកង់បីស្លាប់ខាងត្បូងទក្សិណ ប្រាសាទអង្គរវត្តកាលពីប៉ុន្មានឆ្នាំកន្លងមក ដែលពេលនោះអាជ្ញាធរពាក់ព័ន្ធលើកដាក់លើគ្នាទៅវិញទៅមក ។ ដូច្នេះហើយដើម្បីចៀសវាងនៅហេតុការណ៍អាក្រក់ណាមួយកើតឡើងនៅពេលខាងមុខនេះ សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាពិនិត្យមើលបញ្ហានេះម្ដងទៀត ជាក់ស្ដែងមានដើមដូងបីដើមដែលរកកលនឹងរលំពេលខ្យល់ម្ដងៗ ទីតាំងទល់មុខ ហាងម៉ូតូជេងពេជ ជួសជុលម៉ូតូធំ ចម្ងាយប្រហែល ៥0 ម៉ែត្រខាងត្បូងសាលាបឋមសិក្សាជាស៊ីម។ ដូចជាការលើកឡើងខាងលើនេះផងដែរ បងប្អូនប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តសៀមរាបនឹងមានដំណោះស្រាយមួយយ៉ាងមានប្រសិទ្ធភាពបំផុត ចំពោះបញ្ហានេះ ដើម្បីឲ្យស្របតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន ដែលសម្ដេចតែងតែលើកឡើងថា សុខទុក្ខរបស់រាស្ត្រក៏ដូចជាសុខទុក្ខរបស់សម្ដេចផងដែរ។ អរគុណសន្តិភាព ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
173 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
2152 នាក់
ខែនេះ :
12538 នាក់
3 ខែនេះ :
37074 នាក់
សរុប :
346534 នាក់