ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ
Wed,12 January 2022 (Time 10:00 PM)
ដោយ ៖ ស្ពាននាគ (ចំនួនអ្នកអាន: 35នាក់)


ភ្នំពេញ ÷ ដោយយោងតាមការចុះផ្សាយតាមបណ្តាញសង្គម និងយោងតាម ប្រភពបែកធ្លាយមួយ បានបង្ហើបឲ្យដឹងថាក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផត ឯ.ក.Y.S.K.L.Import Export Co. Ltd.ថាបាននាំចូលឱសថពីប្រទេសម៉ាឡេស៊ីចុះហេតុអ្វីបានជាទិញកំប៉ុងនៅស្រុកខ្មែរច្រកឱសថនៅស្រុកខ្មែរ តើរបស់ក្លែងក្លាយ ឬ ក៏លួចនាំចេញគេចពន្ធ សូមសមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ ដឹកនាំ កម្លាំងចុះត្រួតពិនិត្យ ក្រុមហ៊ុន មួយនេះផង តើមានបង់ពន្ធត្រឹមត្រូវ ឬ ក៏ផលិតផលក្លែងក្លាយសម្រាប់ លក់ បោកប្រាស់ ប្រជាពលរដ្ឋ នៅទឹកដី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ? សូមបងប្អូន ប្រជាពលរដ្ឋ មុនទិញគួរពិនិត្យ មើលឱ្យបានត្រឹមត្រូវជាមុនសិនជៀសវាងប៉ះចំរបស់ ក្លែងក្លាយ យកទៅលេប បណ្ដាលឲ្យប៉ះពាល់ ដល់សុខភាព របស់ពុកម៉ែបងប្អូនពីព្រោះ ផលិតផល ឱសថ គេសុទ្ធពិតៗ គេមិនដែល ទិញកំប៉ុង នៅស្រុកខ្មែរ ឬ ច្រកឱសថ នៅស្រុកខ្មែរ ទេ គឺ មកទាំង ប្រអប់មិនមែន ច្រក រត់រាយប៉ាយ នោះទេ? អ្នក បោក ប្រាស់ ច្រើនណាស់ ដែលកន្លងទៅធ្លាប់បោកប្រាស់ប្រជាពលរដ្ឋដូច្នេះយើងត្រូវតែនាំ គ្នា ទប់ស្កាត់និងការពារកុំឲ្យជនខិលខូចបោក ប្រាស់ ប្រជាពលរដ្ឋ តទៅទៀត។ បើយោងតាមប្រភពពីផ្ទៃក្នុងម្នាក់ (សុំមិនបញ្ចេញ ឈ្មោះ ) បានឲ្យដឹង យ៉ាងច្បាស់ ថាក្រុម ហ៊ុន លក់ឱសថ (វ៉ាយ អេស ខេអិល អុីម ផត អេចផត ឯ.ក.Y.S.K.L.Import Export Co. Ltd ) គឺមានការ ចុះបញ្ជី ពាណិជ្ជកម្មត្រឹមត្រូវពិតមែន តែផលិតផលឱសថ របស់ក្រុមហ៊ុនវិញ គឺមិនមានការ ទទួលស្គាល់ ពីក្រសួង សុខាភិបាល នោះទេ មិនតែប៉ុណ្ណោះ ក្រោយពីបែកធ្លាយរឿង ច្រកឱសថ នៅខណ្ឌឬស្សីកែវ ក្រុមហ៊ុនខាងលើបានប្ដូរទីតាំងថ្មីទុកសម្រាប់ច្រកឱសថនៅខេត្តកំពង់ឆ្នាំងវិញ។ ប្រភពបន្ថែមថា ថ្នាំឱសថនេះ កន្លងមកប្រជា ពលរដ្ឋ បានទិញយកទៅលេបបើលេបជាប់អត់អីទេបើឈប់លេបបង្កឲ្យឈឺប៉ះពាល់ដល់សុខភាពខុសប្លែកពីសព្វមួយដងច្រើនណាស់ ។ មហាជន កំពុងមានការព្រួយបារម្ភ ខ្លាំងណាស់ ប្រសិន ករណីបែកធ្លាយ ដូចខាងលើ ជាការពិតមែននោះ តើពលរដ្ឋ ខ្មែរ ប៉ុន្មាននាក់ទៅ ដែលរងផលប៉ះពាល់ដល់ សុខភាព ? ដូច្នេះសូមរដ្ឋមន្រ្តី ក្រសួងសុខាភិបាល មេត្តា ចុះចាត់មន្រ្តីក្រោមឱវាទ ស៊ើបអង្កេត ក្រុមហ៊ុនមួយនេះជាបន្ទាន់ផងចុះ ថាតើពិតជា លក់ ផលិតផល ក្លែងក្លាយ ដូចប្រភពបែកធ្លាយមែនដែរ ឬទេ? ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា មុនពេល មានគ្រោះថ្នាក់ ដល់ ពលរដ្ឋ ខ្មែរ ។ ជុំវិញបញ្ហានេះអង្គភាពសារព័ត៌មាន រង់ចាំការបកស្រាយបំភ្លីពី ប្រធានក្រុម ហ៊ុន និង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ។ ប្រសិនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឬ សាមីពាក់ព័ន្ធ យល់ឃើញថា ព័ត៌មានដូចខាងលើ មិនមែនជាការពិតទេនោះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
262 នាក់
ម្សិលមិញ :
430 នាក់
សប្តាហ៍នេះ :
3184 នាក់
ខែនេះ :
14626 នាក់
3 ខែនេះ :
43741 នាក់
សរុប :
404337 នាក់