ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ
Thu,13 January 2022 (Time 06:55 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 23នាក់)


ព្រះវិហារ ៖ ដើម្បីបំពេញមហិច្ឆតាខ្លួន និងតម្រូវការទីផ្សារងងឹត”ក្រុមហ៊ុនដោន” បានកៀងគរ និងប្រមូលទិញឈើ ពីពលរដ្ឋស្ទើរគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត, ស្រុកគូលែន, ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។ ជាហេតុនាំឱ្យពលរដ្ឋនៅតំបន់នោះ សម្រុកនាំគ្នា វេចបាយកញ្ចប់ កាន់ម៉ាស៊ីនត្រង់ស៊ីន័រគ្រប់ដៃ និងបើកគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុង “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ព្រៃព្រះរកា”និងព្រៃឡង់”លាន់សូរទ្រហឹងរំពងពេញព្រៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់។ មិនតែប៉ុណ្ណោះ”ក្រុមហ៊ុនដោន”ក៏បានដាក់គ្រឿងចក្រធ្វើការឈូសឆាយ បើកផ្លូវ សម្រាប់ជាចរន្តដឹកជញ្ជូនព្រៃឈើ ចេញពី “ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”ថែមទៀតផង។ សេចក្ដីរាយការណ៍បានឱ្យសារព័ត៌មានគេហទំព័រ ស្ពាននាគ ដឹងថា បច្ចុប្បន្ន”ក្រុមហ៊ុនដោន”កំពុងកៀងគរប្រជាពលរដ្ឋឱ្យ ចូលកាប់ឈើប្រភេទលេខ១.ឈ្លីក (ឃ្លុំ)ក្នុងតំបន់ដែនជម្រកសត្វព្រៃខាងលើ ។ ដោយដឹកជញ្ជូនតាមគោយន្តកន្រ្តៃមកកាន់ ចំណុចក្បែរទីបញ្ជាការស្រាលកងពលតូចលេខ៩ ស្ថិតក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត និងបន្តដឹកតាមរថយន្តសាំយ៉ុងឆ្ពោះទៅ “ក្រុមហ៊ុនដោន”ស្ថិតក្នុងភូមិពាក់ស្បែក ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដើម្បីលើកដាក់រថយន្តវេអង យកទៅលក់ផ្គត់ផ្គង់ទីផ្សារងងឹត និងចែកចាយបន្តតាមបណ្ដារាជធានីខេត្ត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
249 នាក់
ម្សិលមិញ :
430 នាក់
សប្តាហ៍នេះ :
3171 នាក់
ខែនេះ :
14613 នាក់
3 ខែនេះ :
43728 នាក់
សរុប :
404324 នាក់