ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
ប្រជាកសិករក្នុងខេត្តព្រះវិហារ កំពុងមមាញឹកប្រមូលផលដំឡូងមី លក់ជូនក្រុមហ៊ុនសាជីវកម្មកម្ពុជា CACC
Thu,13 January 2022 (Time 07:49 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 19នាក់)


ព្រះវិហារ៖ ប្រជាកសិករដែលមកពីតាមសហគមន៍កសិកម្មចំនួន០៩ ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូន ក្រុមហ៊ុនសាជីវកម្មកម្ពុជា CACC តាមកិច្ចសន្យា ដែលមានក្រុមហ៊ុនដៃគូរThai Wa ក្នុងបរិមាណ ៣២.៩៤៧តោន។ លោកពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ តម្លៃសហគមន៌ទទួលបានដំឡូងមីស្រស់ លេខ១ តម្លៃ៣៧៥៛/Kg និង លេខ២ តម្លៃ៣៦០៛/Kg។ លោក ពឹង ទ្រីដា បន្តថា កសិកម្មតាមកិច្ចសន្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាតំលៃ និងទីផ្សារដែលអាចទទួលយកបានដោយប្រជាកសិករក្នុងខេត្តព្រះវិហារ ស្របតាមគោលនយោបាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើឲ្យមានទំនុកចិត្តរយ:ពេលវែង រវាងតំណាងសហគមន៍ (អ្នកផលិត) និងតំណាងក្រុមហ៊ុន (អ្នកទទួលទិញ) ដើម្បីធានាឲ្យមានគុណភាពស្តង់ដាផលិតផលដែលបានព្រមព្រៀងគ្នា។ មិនតែប៉ុណ្ណោះ កសិកម្មតាមកិច្ចសន្យាបានជួយកសិករ និងសហគមន៍កសិកម្មជាច្រើនដូចខាងក្រោម៖ _ ជួយឲ្យសមាជិកសហគមន៍ដែលជាអ្នកផលិតមានទីផ្សារច្បាស់លាស់មុននឹងសម្រេចចិត្តដាំ។ _ កសិករមានកម្លាំងក្នុងចរចារជាមួយដៃគូរឯកជន និងមានតម្លាភាព។ _ កាត់បន្ថយការចំណាយតាមរយៈឈ្មួញកណ្តាល។ _ អាចជួយបង្កើនប្រាក់ចំណូល ដល់សមាជិក និងសហគមន៍ ដោយគ្មានការកាត់ភាពខូចខាត (ឈ្មួយកណ្តាល កាត់ពី១០%ទៅ១៥% នៃទំងន់សរុប)។ _ ទទួលបានចំណេះដឹងថ្មីៗទាក់ទងបច្ចេកទេសកសិកម្មដែលផ្តល់ដោយស្ថាប័ណពាក់ព័ន្ធ។ _ អាចចូលរួមកាត់បន្ថយចំណាកស្រុកបានមួយចំណែក។ _ ទទួលបានធនធានក្នុងការអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់នៅនឹងកន្លែងផ្ទាល់។ល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
227 នាក់
ម្សិលមិញ :
430 នាក់
សប្តាហ៍នេះ :
3149 នាក់
ខែនេះ :
14591 នាក់
3 ខែនេះ :
43706 នាក់
សរុប :
404302 នាក់