ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
រណ្តៅដីយក្សរបស់ ចែ ហ្គេច ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ជីកជិតដល់ក្បាលប្រែត មន្ត្រីជំនាញ មិនទាន់ ឃើញ ទប់ស្កាត់
Wed,16 February 2022 (Time 05:25 AM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 135នាក់)


ខេត្តសៀមរាប ÷ បច្ចុប្បន្ននេះគេសង្កេត ឃើញថា មានក្រុមហ៊ុន ធ្វើអាជីវកម្ម កាយយក អាចម៌ដីលក់ របស់ ចែហ្គិច មួយកន្លែង ឋិតក្នុងភូមិ តាចក សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បានដំណើរការយ៉ាងរលូន និង ដឹកលក់ ពេញក្រុង សៀមរាប ជាយូរយារ ណាស់មកហើយ ដោយសង្ស័យ ថា ពុំមានច្បាប់អនុញាត ចេញ ពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំង មន្ទីររ៉ែ និង ថាមពល ឡើយ ។ ក្នុងនោះ ដោយយោងតាម ប្រភពព័ត៌មាន មួយ បានលួចខ្សឹបឲ្យដឹងថា រណ្តៅដីរបស់ ចែហ្គិច ដែលកំពុង កាយយកអាចម៌ដីលក់ នៅចំណុច តំបន់ព្រៃ លិចទឹក ក្នុងភូមិ តាចក សង្កាត់ស្រង៉ែ គឺមិនមានច្បាប់អនុញាត ចេញពីស្ថាប័នពាក់ព័ន្ធ ឡើយ ។ បន្ទាប់ ពីទទួល បានសេចក្តី រាយការណ៍ ភ្លាម នៅរសៀល ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សារព័ត៌មាន យើង បានទៅដល់ទីតាំងរណ្តៅដីមួយនេះ បានសង្កេតឃើញថា ការជីកយកអាចម៌ដីរបស់ ក្រុមហ៊ុន ចែហ្គេច ពិតជាជីកក្នុងតំបន់ព្រៃលិចទឹក និង កំពុងតែ ជីកជ្រៅ ហួស ច្បាប់ របស់មន្ទីរ រ៉ែ និង ថាមពល ពិត ប្រាកដមែន តែបែរជា មិនទាន់ឃើញ អាជ្ញាធរ និង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងមន្ទីររ៉ែ និង ថាមពល ខេត្តសៀមរាប ធ្វើការទប់ស្កាត់នៅឡើយនោះទេ។ តែទោះបីជា យ៉ាងណា ក៏ដោយ សារព័ត៌មាន យើង នៅមិនទាន់ដឹងច្បាស់នៅឡើយ នោះទេ ថា តើការក្រុមហ៊ុនធ្វើអាជីវកម្មកាយយកអាចម៌ដីលក់ របស់ ចែហ្គេច ឋិតក្នុងភូមិ តាចក សង្កាត់ ស្រង៉ែ នេះ មានច្បាប់ ឬ ក៏អត់ច្បាប់ ។ ក្នុងនោះ គេសង្កេតឃើញ ទៀតថា នៅបរិវេណក្បែៗ រណ្តៅ ដី ចែ ហ្គេច ក៏ មាន រណ្តៅដី ច្រើន ណាស់ ហើយម្យ៉ាង វិញទៀត សុទ្ធតែមាន ជម្រៅ ជ្រៅៗ ដែលជា ហេតុធ្វើឲ្យ ប្រជាពលរដ្ឋ ដែលរស់ នៅក្បែទីតាំង រណ្តៅទាំងនោះ មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ សត្វចិញ្ចឹម របស់ពួក គាត់ បើធ្លាក់ ចូលហើយ ប្រាកដ ជាមិនរស់ នោះទេ សូម្បីតែ រណ្តៅ របស់ចែ ហ្គេច ដែលកំពុង ធ្វើសកម្មភាព កាយ យកអាចម៌ ដី នាពេល បច្ចុប្បន្ន នេះក៏ដោយ គឺសង្កេត ឃើញ ថា ជ្រៅ ហួស ពីច្បាប់ រ៉ែ និង ថាមពល ដែលអនុញាតផងដែរ ។ ជុំវិញបញ្ហា ដូចខាងលើ អង្គភាព សារព័ត៌មាន យើង នៅមិនទាន់ អាច ទំនាក់ទំនង ទៅ ចែ ហ្គេច ដើម្បី សុំការបំភ្លឺ បានទេ ដោយសារ គ្មានលេខ ទូរស័ព្ទ ។ រីឯ ប្រធានមន្ទីរ រ៉ែ និង ថាមពល ខេត្តសៀមរាប សារព័ត៌មាន យើង បានស្វែងរក លេខ ដើម្បី សុំការបំភ្លឺ ផងដែរ តែមិនបាននោះទេ ។ អង្គភាពយើងបានទំនាក់ទំនងទៅលោក នួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាប(021981515)តែលោកមិនលើកទូរស័ព្ទហើយក៏បានទំនាក់ទំនងទៅលោក សុខ ថុល នាយករដ្ឋបាល អ្នកនាំពាក្យសាលាខេត្តសៀមរាប (021902299)ដែរតែទំនាក់ទំនងមិនចូល ដូច្នេះ អង្គភាព សារព័ត៌មាន យើង រីករាយ ទទួល ការបកស្រាយ បំភ្លឺ រៀងរាល់ ម៉ោង ធ្វើការ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
301 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
3257 នាក់
ខែនេះ :
14695 នាក់
3 ខែនេះ :
45325 នាក់
សរុប :
464019 នាក់