ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
លោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដឹកនាំកម្លាំងចម្រុះបង្រ្កាបក្រុមឈ្មួញដែលឃុបឃិតគ្នាឈូសឆាយព្រៃ និងកាយដីក្នុងគម្របព្រៃឈើលក់
Fri,25 February 2022 (Time 03:22 PM)
ដោយ ៖ ចាន់ សុភា (ចំនួនអ្នកអាន: 81នាក់)


សៀមរាប ÷ នៅរសៀលថ្ងៃទី 23 ខែកុម្ភៈឆ្នាំ 2022 លោក ភោគ វីរៈ មានសង្កាត់រដ្ឋបាលព្រៃឈើខ្វាវបានដឹកនាំមន្ត្រីរបស់លោក និងកម្លាំងចម្រុះ បានចុះបង្រ្កាបក្រុមឈ្មួញឈុសឆាយដីព្រៃ ក្នុងគម្របព្រៃឈើ ហើយកាយយកអាចម៍លក់ ស្ថិតនៅក្នុងឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប ។ លោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវបានប្រាប់សារព័ត៌មានថា លោកបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការកាយដីព្រៃក្នុងគម្របព្រៃឈើ ហើយលោកបាននាំកម្លាំងចុះទៅពិនិត្យឃើញថាក្រុមឈ្មួញបានឈូសឆាយព្រៃ និងកាយដីលក់នេះឋិតក្នុងដំបន់គម្របព្រៃឈើមែន ។ ក្រុមឈ្មួញដែលឈុសឆាយព្រៃ កាយដីលក់ក្នុងគម្របព្រៃឈើ បានអះអាងថាលោកមានច្បាប់អាជីវកម្ម ចេញពីសាលាស្រុកជីក្រែងដែលមានលោក ប៊ុន ធឿន អភិបាលស្រុក ចេញច្បាប់អនុញ្ញាតឲ្យ និងមានការទទួលស្គាល់និងអនុញ្ញាតឲ្យកាយដីព្រៃពីលោក គង់ ផល្លា មេឃុំខ្វាវផងដែរ ។ ទោះបីមានការអួតក្អេងក្អាង ពីក្រុមឈ្មួញដែលឈូសឆាយដីព្រៃ និងកាយយកអាចម៍ដីលក់ ដែលជាដីព្រៃក្នុងគម្របព្រៃឈើ ថាមានច្បាប់ចេញពីលោកអភិបាលស្រុក ពៅប៊ុនធឿន និងលោក សិទ្ធ ប្រធានរ៉ែថាមពលស្រុកជីក្រែង និងមានការបង់លុយឲ្យមន្ត្រីបរិស្ថាននិងមានការអនុញ្ញាតពីលោក គង់ ផល្លា មេឃុំខ្វាវឲ្យកាយយ៉ាងណាក៏ដោយ ដោយឡែកខាងរដ្ឋបាលព្រៃឈើ បានចុះពិនិត្យឃើញថាក្រុមឈ្មួញបានឈូសឆាយដីព្រៃ កាយដីលក់គឺនៅក្នុងគម្របព្រៃឈើ មិនមានច្បាប់ណាអនុញ្ញាតឲ្យនោះទេ ។ លោក ភោគ វីរ: បន្តទៀតថាបន្ទាប់ពីឃាត់គ្រឿងចក្រដែលឈូសឆាយព្រៃ និងកាយយកអាចម៍ដីលក់ ព្រៃក្នុងគម្របព្រៃឈើ លោកបានធ្វើកំណត់ហេតុ រួចបាននាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងរៀបចំឯកសារបញ្ជូនទៅថ្នាក់លើដើម្បីចាត់វិធានការតាមច្បាប់ជាបន្តទៀត ។ លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ប្រាប់តាមតាលេក្រាមថា លោកអ្នកសារពត៏មានមិនយល់ពីនិតិវិធីចេញអាជ្ញាបណ្ណចល័តផង ។ អ្នកអនុវត្តខុសពីកិច្ចសន្យា គឹខុសច្បាប់ ហើយ ។ ចំពោះបញ្ហាទាំងអស់នេះប្រជាពលរដ្ឋមានការរិះគន់ទៅលើលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង និងលោក សិទ្ធ ដែលជាប្រធានរ៉ែស្រុកជីក្រែង ថាអនុញ្ញាតឱ្យក្រុមឈ្មួញឈូសឆាយកាយដីព្រៃមិនបើកភ្នែកមើល តើពេលចេញលិខិតអនុញ្ញាតមានចុះទៅពិនិត្យដល់ទីតាំងដែរឬទេ ? ឬមួយលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងនិងលោក សិទ្ធ ប្រធានរ៉ែថាមពលស្រុកជីក្រែង កើតមន្ត្រីជើង១០ហើយ បានជាមិនចុះទៅពិនិត្យទីតាំងដែលក្រុមឈ្មួញឈូសឆាយកាយយកអាចម៍ដីក្នុងព្រៃគម្របព្រៃឈើយ៉ាងអនាធិបតេយ្យដូច្នេះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
299 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
3255 នាក់
ខែនេះ :
14693 នាក់
3 ខែនេះ :
45323 នាក់
សរុប :
464017 នាក់