សៀមរាប ÷ មន្ត្រីជើង ១០ គឺជាមន្ត្រីគ្រាប់ល្ពៅស្ងោរ! ប្រហែលជានៅក្នុងស្រុកជីក្រែងមានលោក ប៊ុន ធឿន អភិបាលស្រុកជីក្រែង គ្មានវិធានការ គ្មានសមត្ថភាពបង្ក្រាបឬទប់ស្កាត់បទល្មើសព្រៃឈើកើតឡើងជារៀងរាល់ថ្ងៃលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងជាមន្ត្រីជើង១០ មន្ត្រីគ្រាបល្ពៅស្ងោ ឬបានជាគ្មានវិធានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកជាក្រែងបើមិនមែនមន្ត្រីជើង ១០ មន្រ្តីគ្រាប់ល្ពៅស្ងោរទេ ហេតុអ្វីបទល្មើសព្រៃឈើកើតមានជារៀងរាល់ថ្ងៃ? ។ បើតាមការលួចខ្សឹបប្រាប់ ពីសមត្ថកិច្ច និងមន្ត្រីជំនាញ ពាក់ព័ន្ធក្នុងស្រុកជីក្រែងបានឲ្យដឹងថាពួកគាត់មិនហ៊ានធ្វើនិងបំពានគណ:បញ្ជាការឯកភាពស្រុកនោះទេ បើលោកពៅ ប៊ុនធឿន ដែលជាគណៈបញ្ជាការឯកភាពស្រុកមិនចេញបញ្ជាដូច្នេះពួកគាត់បានត្រឹមតែឈរមើលបើកភ្នេក ភ្លឺស ភ្លឺស ! ដោយសារលោកអភិបាលស្រុកលោក ប៊ុន ធឿន ដែលជាមន្ត្រីគ្រាប់ល្ពៅស្ងោរមន្ត្រីជើង 10 មិនមានបញ្ជា មកលើពួកគាត់ដែលជាថ្នាក់ក្រោមគណៈបញ្ជាការឯកភាពស្រុក បើពួកគាត់ធ្វើមិនមានបញ្ជាគណៈបញ្ជាការឯកភាពស្រុកទេនិងមានការខុស ដូច្នេះគាត់រង់ចាំតែគណៈបញ្ជាការឯកភាពស្រុកបញ្ជា ។ មហាជនបានរិះគន់ថាមន្ត្រីគ្រាប់ល្ពៅស្ងោរមន្ត្រីជើង ១០ គឺលោក ពៅ ប៊ុនធឿន អភិ បាលស្រុកជីក្រែងតែម្ដង ធ្វើជាអភិបាលស្រុកធ្វើជាគណៈបញ្ជាការឯកភាពស្រុក តែគ្មានសមត្ថភាព បញ្ជាមន្ត្រីក្រោមឱវាទក្នុងស្រុកគ្មានសមត្ថភាពបញ្ជាឲ្យមន្ត្រីក្រោមឱវាទទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែងដែលកើតមានជារៀងរាល់ថ្ងៃ បើទុកលោក ពៅ ប៊ុនធឿន ជាអភិបាលស្រុកជាក្រែងតទៅទៀត ជំរកសត្វព្រៃបឹងពេរព្រៃធម្មជាតិ សត្វព្រៃ ធនធានធម្មជាតិដែលជ្រកនៅក្នុងព្រៃបឹងពេរ នឹងរលាយហិនហោចនៅថ្ងៃខាងមុខ។ ចំពោះបញ្ហាបទល្មើសព្រៃឈើកើតមានជារៀងរាល់ថ្ងៃ និងការរិះគន់ពីមហាជនសារព័ត៌មានយើងបានទំនាក់ទំនងសុំការបំភ្លឺពីលោក ពៅ ប៊ុនធឿន តាមទូរស័ព្ទជាច្រើនដងនៅល្ងាចថ្ងៃទី ០៥ ខែកុម្ភៈឆ្នាំ ២០២២ តែលោកពៅប៊ុនធឿនមិនលើកទេ ហើយចុចបិតហើយតេទូរសព្ទជាច្រើនដងទៀតលោកមិនលើកទូរស័ព្ទ ។ ជាចុងក្រោយមហាជនសំណូមពរដល់ថ្នាក់លើ ថ្នាក់ជាតិ សូមដាក់អធិការកិច្ច ការស៊ើបអង្កេតលើលោក ពៅ ប៊ុនធឿន ដែលជាអភិបាលស្រុកជីក្រែង និងជាគណៈបញ្ជាការឯកភាពស្រុក តើគួរទុកលោក ពៅ ប៊ុនធឿន ជាអភិបាលស្រុកទៀតដែរឬទេ ? បើលោកនៅជម្រកសត្វព្រៃបឹងពេរ នឹងរលាយហិនហោចនៅពេលខាងមុខ ៕
ចំនួនអ្នកទស្សនា