សៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង រថយន្ត ដឹកឈើ ម៉ាក លុចសុីស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2C-0845 បានបេីកបុក និង អូស ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ខណៈបុកនោះ ត្រូវ បាន ពលរដ្ឋ នាំគ្នា ចាប់ជនបង្ក ដែលជាអ្នកបើកបររថយន្តប្រគល់ឲ្យ ប៉ូលីសប៉ុស្តិ៍ សសរស្តម្ភ យកជនជនសង្ស័យ ទៅដល់ប៉ុស្តិ៍ ស្រាប់តែ នគរបាលទាំងនោះ ឆ្លើយ ថា ជនបង្ករត់គេចខ្លួនបាត់ ស្រមោល ដោយ សុវត្ថិភាព ។ មហាជនជាច្រើនបានលើកឡើងថា ប្រហែលជា នគរបាលនៅប៉ុស្តិ៍ សសរស្តម្ភ ឃុបឃិត ជា មួយជនបង្ករ ដោយទទួលលុយ ជាថ្នូរ ក្នុងការដោះលែង ។មហាជនបន្តថា មិនដែរណា ឃាត់ខ្លួន តៃកុង រថយន្ត យកទៅដល់ ប៉ុស្តិ៍ ហើយ បែរជា មកឆ្លើយថា ជនសង្ស័យ រត់បាត់ស្រមោលបែបនេះឡើយ ។ តើនគរបាល នៅប៉ុស្តិ៍ សសរស្តម្ភ មានកម្លាំងប៉ុន្មាននាក់ នៅធ្វើការ ? ហើយ ពួកគាត់មានសមត្ថភាពធ្វើការដែរទេ បើគ្រាន់តែជនសង្ស័យ ឃាត់ខ្លួនបានហើយ បែរជាបណ្តោយឲ្យរត់គេចខ្លួនវិញបែបនេះ? ចំពោះ ករណីនេះ លោក ទេព ពុំសែន អធិការនគរបាល ស្រុក ពួក បានប្រាប់ឲ្យដឹងថា កម្លាំងប៉ុស្តិ៍ សសរស្តម្ភ មិន បាន ដោះលែង ជនបង្ករហេតុ ទេ នេះគឺជា ករណី លួចរត់ដោយ សុវត្ថិភាព ។ លោកអធិការ បានបញ្ជាក់ទៀតថា រឿងនេះបើចង់ដឹងច្បាស់ឲ្យសួរមន្ត្រីប៉ុស្តិ៍ដែលពាក់ព័ន្ធទាំងនោះទៅ ព្រោះលោក ក៏មិនបាន ឋិតក្នុងហេតុការណ៍ ដែរ ។ មហាជនរិះគន់ថា ក្នុងការបំភ្លឺ របស់លោក ទេព ពុំសែន អធិការស្រុក ពួក រូបនេះ ហាក់បីដូចជា កំពុងតែកាន់ជើង មន្ត្រីរបស់ខ្លួន ដែលបានបណ្តោយឲ្យ ជនបង្ករត់គេចខ្លួន ។ មហាជននៅតែបន្តការសង្ស័យ ថា ហេតុអ្វីជនបង្ករត់បាត់ស្រួលម្លេះ តើករណីនេះមានអ្វីជាអាថ៍កំបាំង ហើយ ករណីនេះ តើលោក តេង ច័ន្ទណាត ស្នងការ ខេត្តសៀមរាប និងមានវិធានការ បែបណា ចំពោះ មន្ត្រី ទាំងនោះ។ សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៦ ស្ថិតនៅភូមិស្វាយ ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប មានករណី គ្រោះ ថ្នាក់ចរាចរណ៍ បានបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ស៊ន ចាន់ថន អាយុ ៥១ ឆ្នាំ រងរបួសធ្ងន់ ហេីយ ក្រុមគ្រួសារ បានបញ្ជូន ទៅមន្ទីរពេទ្យបង្អែក ខេត្ត សៀមរាប។ ប្រភពបន្តថា ក្រោយហេតុការណ៍ ជនបង្ករដែល បេីកបរ រថយន្តដឹកឈេី បានភ័យស្លន់ ស្លោ បំរ៉ុង រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ នៅទីនោះ លួងលោម ដេីម្បី ឲ្យធ្វេីការ ដោះស្រាយ ព្រោះ គ្មានអ្នក ណាគេ ធ្វេីបាប ទេ បន្ទាប់មកជនបង្ករ បានហូត លុយ ចំនួន ១០០០ (ដុល្លារ មួយពាន់ដុល្លា ) ដេីម្បីដោះស្រាយ តែប្រជាពលរដ្ឋ នៅទីនោះមិន ព្រម ទទួលទេ គឺទុកឱ្យ សមត្ថកិច្ច នគរបាល ជាអ្នក ដោះស្រាយ តាមនីតិវិធី ។ ប្រភពបន្ថែមថា បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ សសរស្តម្ភ បានមកដល់ រួច ទទួល យកជនបង្ករ និង វត្ថុតាង មន្ត្រីនោះគឺឈ្មោះ ពុន ហាង និង ឈ្មោះ ឌី បានទទួលយកជនបង្កនិងរថយន្តទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បន្ទាប់មកនៅវេលាម៉ោង ១០ និង ៣០នាទីឈ្មោះ ពុន ហាង បានមកប្រាប់ប្រជាពលរដ្ឋវិញថា ជនបង្ករបានរត់គេចខ្លួន បាត់ហេីយ។ តាមការ អះអាង របស់សាក្សី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ខ្លួន បានលបមេីលគ្រប់ សកម្មភាព របស់ឈ្មោះ ពុន ហាង និងឈ្មោះ ឌី ព្រមទាំងមានប្រជាការពារពីរនាក់ទៀត ថា បានទទួលលុយជាថ្នូរក្នុងការដោះលែងជនបង្ក ក្រោយមកជនបង្ករត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក Sina ពាក់ផ្លាកលេខ Phnom Penh 7143 ពណ៌ ស្ក មកទទួលយក ជនបង្ករ ចេញទៅបាត់ស្រមោល សូន្យឈឹង នៅក្នុងថ្ងៃខែឆ្នាំ កើតដដែល។ ចំពោះអ្នករងរបួសត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប អការៈជម្ងឺចេះតែធ្ងន់ពី មួយថ្ងៃ ទៅមួយថ្ងៃ រីឯ ថ្នាំពេទ្យ គឺត្រូវ ចេញ ទៅទិញ នៅ ហ្វាមម៉ាសុី លក់ថ្នាំ ខាងក្រៅ តាម វេជ្ជបញ្ជារ ។ ទាក់ទិន បញ្ហាដូចខាងលើនៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការខេត្ត សៀមរាប បានប្រាប់ដល់សារព័ត៌មាន ឲ្យដឹងថា ករណីនេះលោកបានទទួល ព័ត៌មានហើយ តែមិនដូចការរិះគន់ និង មិនដូចការ ចុះផ្សាយ របស់សារព័ត៌មាន ឡើយ ។ លោកស្នងការបន្តថា លោកទទួលស្គាល់ថា នេះជាការធ្វេសប្រហែស របស់កងកម្លាំងរបស់លោក តែលោកនិងលោកអធិការស្រុកពួក មិនសង្ងំស្ងៀមឡើយ និង ប្រឹងប្រែង រកយុត្តិធម៌ ជូនជនរងគ្រោះ មិនប្រងើយកន្តើយឡើយ ៕
ចំនួនអ្នកទស្សនា