ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២
កម្មវិធីព័ត៌មាន គេហទំព័រ ស្ពាននាគ ព័ត៌មានពិត ព័ត៌មានរបស់អ្នក 012 870 490
មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង
Tue,15 March 2022 (Time 02:42 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 75នាក់)


មហាជនសង្ស័យអាជ្ញាធរពាក់ព័ន្ធថាបានទទួលសំណែនពីថៅកែរណ្តៅដីដ៏សែនជ្រៅ នៅត្រពាំងហែផ្កា ទើបមួយណាក៏ដូចមួយណាសំងំស្ងៀមឈឹង សៀមរាប៖រណ្ដៅដីដល់ក្បាលប្រែតនៅត្រពាំងហែផ្កា ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានឈ្មួញមានឥទ្ធិពលម្នាក់ ឈ្មោះហ៊ុយ បានកាយយកអាចម៍ដីលក់ស្ទើរដល់ក្បាលប្រែត។ករណីនេះដែរគេមិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធមានវិធានការនៅឡើយទេ អាស្រ័យហេតុនេះហើយទើបមហាជននិងពលរដ្ឋមានការសង្ស័យថាអាចមានតែពាក់ព័ន្ធឃុបឃិតគ្នា។ ចំណែករថយន្តដឹកដីក៏មិនគ្របទៅតាមលក្ខណៈបច្ចេកទេសដែលសមត្ថកិច្ចណែនាំនោះទេ ជាមួយគ្នានោះដែរនៅតាមផ្លូវមានដីហុយខ្លាំងធ្វើឲ្យពលរដ្ឋពិបាកនឹងដកដង្ហើម ហើយផ្លូវនៅតំបន់នោះក៏រងការខូចខាតយ៉ាងដំណំផងដែរ។ពលរដ្ឋដែលបានធ្វើផ្លូវដើម្បីឲ្យអ្នកភូមិធ្វើដំណើរបានស្រួល បាននិយាយថាផ្លូវដែលពួកគាត់ប្រឹងធ្វើនោះបានរងការខូចខាតយ៉ាងដំណំនឹងមិនអាចឲ្យពលរដ្ឋធ្វើដំណើរបានសួរនោះទេ។ ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសរដ្ឋបាលក្រុងសៀមរាបនិងអាជ្ញាធរជាតិអប្សរា មេត្តាចុះពិនិត្យមើលការស្ដាយត្រពាំងហែផ្កា នេះផង...សូមពន្យល់ពាក្យត្រពាំងតើគួរមានជម្រៅប៉ុន្មាន?។ ពាក់ព័ន្ធនឹងករណីនេះដែរម្ចាស់នៅដីបានលើកឡើងថាគាត់មានច្បាប់ត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ហើយការជីកដីនោះគឺមិនដល់ក្បាលប្រេតនោះទេ។ ទោះជាមានការលើកឡើងយ៉ាងនេះក្តីអាជ្ញាធរក្រុងសៀមរាបនៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២ នេះមិនអាចសុំការពន្យល់បានទេ ដោយសារមិនមានអ្នកទទួលទូរស័ព្ទ។ ពលរដ្ឋទទូចឲ្យឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាបមេត្តាចាត់ក្រុមការងារចុះពិនិត្យមើលការដ្ឋានកាយដីនិងការដឹកជញ្ជូនដីរបស់ឈ្មួញខាងលើនេះផង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
320 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
3276 នាក់
ខែនេះ :
14714 នាក់
3 ខែនេះ :
45344 នាក់
សរុប :
464038 នាក់