ការបើកវិញ្ញាសារប្រព្រឹត្តទៅដោយរលូន ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
ថ្ងៃចេញផ្សាយៈ October 14, 2024
(ប៉ៃលិន) ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃគឺថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ សំរាប់ខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន ២ នៅក្នុងវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ស្វៃរិន ចំនួន ៥៤នាក់ ស្រី ២៤នាក់ ដោយចែកចេញជា ២ផ្នែក ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៥៣នាក់ ស្រី ១០០នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន ៤១១នាក់ ស្រី ២៤១នាក់។
ដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់បេក្ខជន មានដំណើរការល្អប្រសើរក្រោមអធិបតីភាព លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិននិងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។