បទល្មើសនេសាទស្បៃមុងនិងឆ្នុកខុសច្បាប់កើតយ៉ាងអនាធិបតេយ្យនៅចំណុចទំនប់ថ្មី ឃុំល្វែងឬស្សី ក្រោមការគ្រប់គ្រងរបស់លោក ជុំ ភាព នាយផ្នែកជលផលល្វែងឬស្ស៏ និងលោក ស៊ិន គក មន្ត្រីបរិស្ថាន កំពុងបើកភ្លើងខៀវឲ្យឈ្មួញបំផ្លាញមច្ឆាជាតិយ៉ាងពេញទំហឹង ចេញផ្សាយថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤

សៀមរាប ៖ប្រភពពីពលរដ្ឋរស់នៅក្នុង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាបបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នំា២០២៤ ថា៖ បទល្មើសនេសាទស្បៃមុងនិឆ្នុកខុសច្បាប់សូម្បីតែកូនត្រីក្រឹមទើបញាស់ ក៏ចេញមិនរួចផង បទល្មើសនេះបាននឹងកំពុងតែកើតមានឡើងយ៉ាងអាណាធិបតេយ្យ នៅត្រង់ចំណុចទំនប់ថ្មី ឃុំល្វែងឬស្សី ស្រុកជីក្រែង ក្រោមការគ្រប់គ្រងរបស់លោក ជុំ ភាព នាយផ្នែកជលផលល្វែងឬស្សី។

ពលរដ្ឋបន្តថា៖ ករណីខាងលើនេះដោយសារតែមន្ត្រីជលផល បើកដៃឲ្យជនខិលខូចដាក់របាំងស្បៃមុងនិងឆ្នុកពាសពេញទន្លេ នៅចំណុច ទំនប់ថ្មី ឃុំ ល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដោយគ្មានញញើតច្បាប់ឡើយ។​ បើមន្ត្រីជលផល និងអាជ្ញាធរឃុំល្វែងឬស្សីមិនបើកភ្លើងខៀវទេ តើប្រជាពលរដ្ឋឯណាហ៊ានដាក់របាំងស្បែមុងនិងឆ្នុកខុសច្បាប់ទៅ?

ពករដ្ឋសួរថា៖តើលោក ជុំ ភាព ដែលជាមន្ត្រីផ្នែកជលផលប្រចាំឃុំនៅស្ពាន
ត្នោត និង ឃុំ ល្វែងឬស្សី នោះដែលហ៊ានចុះបង្ក្រាបបទល្មើសដែរឬទេ? ជាពិសេសទៅទៀតមានមន្ត្រី បរិស្ថាន ដែលប្រចាំការ​ ការពារដែនជម្រកសត្វខ្សឹបឈ្មោះស៊ិន គក តើលោកមានតួនាទីទៅដេកចាំទទួលផលពីការដាក់របាំងស្បៃមុងនោះដែរឬយ៉ាងណា?

ពលរដ្ឋបាននិយាយតៗគ្នាថា ទាំងលោកស៊ិន គក មន្ត្រី(បរិស្ថាន) និងលោក ជុំ ភាព ជាមន្ត្រីជលផលទាំងពីរនាក់នេះមានតួនាទីជាមន្ត្រីបង្ក្រាបបទល្មើស តែឃើញបទល្មើស មិនបង្ក្រាបទល្មើសឡើយ  ធ្វើដូចជាឆ្មាខ្លាចកណ្តុរដែរ ជម្ងឺបែបនេះគឺបើមិនទទួលសំណូក មិនទទួលបានលាភសក្ការៈពីបទល្មើសទាំងនោះទេ តើទៅដេករកងាប់អី? បើមកបំពេញតាមតួនាទីមែនមិនអាចមានបទល្មើសកើតមានឡើងពេញទឹកដូច្នេះទេ?។

ពលរដ្ឋនៅឃុំស្ពានត្នោតខ្លះថា បើមន្ត្រីជលផល ជុំ ភាព និងមន្ត្រីបរិស្ថាន ស៊ិន គក មិនបង្ក្រាបបទល្មើសនេសាទជល
ផលខុសច្បាប់ទេ ពួកគាត់សុំសួរទៅ ចៅហ្វាយស្រុកជីក្រែងផង ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោកមេខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ព្រមទាំងប្រធានមន្ទីរបរស្ថានខេត្តសៀមរាបផងថា៖តើរាល់ថ្ងៃតួនាទីលោក​​ ជុំ ភាព និងតួនាទីលោក ស៊ិន គក នៅស្រុកជីក្រែង គឺអោយមកប្រព្រិត្តអំពើពុករលួយចែកមេៗឬ?។

តើហេតុអ្វីមន្ត្រី២នាក់នេះធ្វើការរបៀបឆ្មារខ្លាចកណ្តុរ និងរបៀបកន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោរទៅវិញ? ពលរដ្ឋបានទទូចស្នើសុំដល់មន្ត្រីថ្នាក់លើផ្នែកជំនាញជាបុគ្គល២នាក់ខាងលើមេត្តាបើកភ្នែកមើលកូនចៅផង ឬចាំតែដល់ខែមានស្រោមសំបុត្រ? ជាពិសេសលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង សូមលោកជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោម និងចាត់វិធានការដើម្បីទប់ស្កាត់បទល្មើសនេសាទស្បៃមុងខុសច្បាប់ទាំងអស់នោះផងទាន។

ប្រជាពលរដ្ឋបញ្ជាក់ថា៖ ពួកគាត់មិនចង់ឃើញការវិនាសហិនហោចនៅមច្ឆាជាតិ ជម្រកសត្វខ្សឹប ដែលជាសម្បត្តិរួមរបស់ប្រទេសជាតិឡើយ មិនចង់ឃើញការគ្រប់គ្រងសម្បត្តិជាតិដោយមន្ត្រី មានឥរិយាបទដូចជាចោរ មន្ត្រីពុករលួយឥតអៀនខ្មាស់ឡើយ ដូច្នេះសូម ថ្នាក់លើជួយមើលពីទង្វើដែលមន្ត្រីថ្នាក់ក្រោមបានធ្វើផងទាន៕