កម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកជីក្រែងនិងបន្តសកម្មភាពនេះមិនឲ្យកើតមាន…! ចេញផ្សាយថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤
ខេត្តសៀមរាប ÷ កម្លាំងសមត្ថកិច្ចចំរុះនៅព្រឹកថ្ងៃទី០១ ខែ វិច្ឆិការ ឆ្នាំ២០២៤បានចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកជីក្រែង ដោយសហការជាមួយគណ:បញ្ជាការឯកភាពស្រុកជីក្រែងដឹកនាំដោយលោក ម៉ូវ ជា អភិបាលរងស្រុក ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផល អន្លង់សំណរ សង្កាត់រដ្ឋបាលជលផល កំពង់ក្តី និងឧទ្យានុរក្សបរិស្ថានប្រើប្រាស់ច្រើនយ៉ាងស្នាក់ការអន្លង់សំណរ និងសហគមន៍នេសាទឃុំជីក្រែង សហគមន៍នេសាទអន្លង់សំណរ អាវុធហត្ថនិងកម្លាំងប៉ុស្តិ៍នគរបាលអន្លងសំណរ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរកាណូតចំនួន៤គ្រឿង កម្លាំងចូលរួមចំនួន២៥នាក់។
យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានបញ្ជាក់ថាការ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងឃុំចំនួនបីគឺឃុំអន្លង់សំណរ ឃុំស្ពានត្នោត និងឃុំល្វែងឬស្សី ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនិងទប់ស្កាត់បទមើលនេសាទ កម្លាំងមន្រ្ដីជំនាញបានបង្ក្រាបឧបករណ៍ស្បៃមុងចំនួន០១ករណី ដកហូតយកមកកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងមាន៖ ឧបករណ៍ស្បៃមុងចំនួន៤០របាំង ក្បាលស្បៃមុងចំនួន៨៥គ្រឿង របាំងស្បៃមុងប្រវែង២០០០ម៉ែត្ ចម្រឹងចំនួន៤០០ដើម លែងត្រីចំរុះចំនួន៥០គីឡូក្រាម ៕
អាជ្ញាធរមានសមត្ថកិច្ចនិងបន្តចុះបង្រាបបទល្មើសនេសាទដូចភ្លៀងរលឹមក្នុងទឹកដីស្រុកជីក្រែងមិនឲ្យកើតមានរាល់បទល្មើសនេសាទក្នុងទឹកដីនេះឡើយ៕